របៀប Write CD or DVD Software ដោយប្រើប្រាស់កម្មវិធី Ultra ISO

\Rightarrow កម្មវិធីដែលយើងប្រើប្រាស់សព្វថ្ងៃសំរាប់ Write CD និង DVD គឺមានច្រើន សន្ធឹកសន្ធាប់ ហើយការប្រើប្រាស់ទៀតសោត​ គឺអាស្រ័យទៅលើចំនូលចិត្ត និង ទំលាប់ប្រើប្រាស់ផងដែរ។ ជាក់ស្តែងរូបខ្ញុំផ្ទាល់ផងដែរ គឺខ្ញុំធ្លាប់បានសាកល្បង ប្រើប្រាស់កម្មវិធីជាច្រើន ក្នុងការធ្វើជា CD និង DVD Soft សំរាប់រក្សាទុក និងប្រើប្រាស់ផ្ទាល់ខ្លូនផងដែរ ។

\bigstarខាងក្រោមនេះខ្ញុំនឹងណែនាំពីរបៀប Write CD Window Bootable  មួយដោយការ ប្រើប្រាស់កម្មវិធី Ultra ISO ។ ប្រសិនបើអ្នកមិនមានកម្មវិធី អ្នកអាចទាញយក (download) តាមរយៈ Link ខាងក្រោមបាន ៖

\bigstar\bigstarមុនពេល Write អ្នកត្រូវមានបណ្តាតំរូវការដូចតទៅ ៖

  1. កុំព្យូទ័ររបស់អ្នកត្រូវមាន CD ROM ឬ DVD ROM ប្រភេទ RW ឬ RW++ ​ (និយាយឲ្យខ្លីទៅគឺ អាច Write បានតែម្តង) ។
  2. តំឡើងកម្មវិធី Ultra ISO ចូលក្នុងកុំព្យូទ័រអ្នក ។
  3. មាន Software ដែលមានប្រភេទជា ISO Image File
    (Ex: Window 7 Ultimate.ISO )
  4. មាន CD / DVD Blank (​ ថ្មីមិនទាន់មានប្រើប្រាស់ )

\Rightarrow ខ្ញុំសូមលើយកការ Write CD & DVD  Window ទុកសំរាប់ Boot ក្នុងករណីខ្ញុំមាន ISO Image​File ជាស្រេច ។

\Rightarrow\Rightarrowអនុវត្តន៍ដូចតទៅ ៖

  1. ដំនើរការកម្មវិធី Ultra ISO (ដែលអ្នកបានតំឡើង)
  2. ចុច Tools \Rightarrow Burn CD/DVD Image ( = Shortcut  F7 )
  3. ឬចុចនៅលើ​ Toolbar យក Icon មួយដែលមានឈ្មោះថា Burn CD/DVD Image (រូបខាងលើ)

  4. ក្រោយមកវានឹងចេញផ្ទាំងដូចខាងក្រោម
  5. ត្រង់ចំនុច Recorder : សំរាប់ជ្រើសរើសយក CD/DVD ROM ដើម្បី Write (ករណីអ្នកមាន​តែមួយ គឺមិនចាំបាច់ជ្រើសរើសទេ )
  6. ត្រង់ចំនុច Write Speed : គឺអ្នកអាចជ្រើសរើសយកតាមប្រភេទ CD/DVD ដែលអ្នក​នឹង​ ​Write ៖ 4x, 6x, 8x, 10x, 16x, 24x…. តែយកល្អ ក្នុងករណី Write CD/DVD Window អ្នកគប្បីជ្រើសរើសយក Speed កុំឲ្យលឿនពេក ។​
  7. ចុច Browser រក ISO Image File ដែលអ្នកចង់ Write
  8. ក្រោយពេលអ្នកចុច Open ហើយនោះ អ្នកនឹងឃើញដូចរូបខាងក្រោម
  9. ជាចុងក្រោយចុច Burn និងរងចាំរហូតដល់ដំណើរការចប់ 100% នោះ CD/DVD របស់អ្នក នឹងធាក់ចេញមកដោយស្វ័យប្រវត្តិ ។

អរគុណ…!!! Thanks…!!!