\spaceថ្ងៃនេះខ្ញុំសូមលើកយក Post មួយដែលខ្ញុំ ក៏ដូចជាមិត្តទាំងអស់គ្នាគួរតែដឹង នោះគឺ របៀបភ្ជាប់ File ដែលមានកន្ទុយ *.001, *.002….​ទៅជា File តែមួយ

\space\spaceនៅពេលដែលយើងដោនឡូតយក Software ឬ​ក៏ Video មិនពី Internet មាន File មួយចំនួនដែលមានទំហំតូច ឬក៏ធំល្មមនោះ គឺវាមិនមានជាបញ្ហាអ្វីនោះទេ គឺយើង អាចដោនឡូតយកមកបានមួយ file តែម្តង។ តែចំពោះ Software ឬ Video ដែលមានទំហំធំ គឺអ្នក Upload បានបំបែក File ទំាងនោះទៅជាបំណែកតូចៗ ដើម្បីងាយស្រួល Upload ​ ហេតុនេះហើយ ក្រោយពេលដោនឡូត យើងចាំបាច់ ត្រូវចេះរបៀបភ្ជាប់ បំណែក File ទាំងនោះទៅជា File មួយសំរាប់ប្រើប្រាស់ ឬ អាចទស្សនាបាន (ចំពោះ Video File)។

\space\spaceហើយដើម្បីភ្ជាប់ File ប្រភេទនេះទៅជា File តែមួយបាន ជាដំបូងគឺទាមទារ ឲ្យអ្នកមានកម្មវិធី​ជាមុនសិន ដែលកម្មវិធីទាំងនោះមានដូចជា HJSplit​ ,File Spliter & Joiner (FFJS) ជាដើម ។

\space\space If you don’t have these software u can download by link below:

\space\spaceឥឡូវខ្ញុំនឹងបង្ហាញមិត្តទាំងអស់គ្នាអំពីរបៀប ភ្ជាប់ File *.001, *.002….​ ដោយការ ប្រើប្រាស់កម្មវិធី HJSplit​ v2.3 ៖​

  1. ដោនឡូតយកកម្មវិធី HJSplit v2.3 ពី Link ខាងលើ
  2. ដំនើរការ (RUN) កម្មវិធី HJSplit v2.3 អ្នកនឹងឃើញដូចរូបខាងក្រោមៈ
  3. \RightarrowJoin botton
  4. ចុច Input ដើម្បីទៅរកទីតាំងដែលអ្នកដាក់ File ដែលមានកន្ទុយ *.001, *.002​ .. ​ដែលអ្នកចង់ភ្ជាប់គ្នានោះ ។ (Need only once file : *.001 in Input)

    ចំណែក Output ជាទីតាំងដែលអ្នកនឹងរក្សា ទុក File ដែល អ្នកកំពុងភ្ជាប់ គ្នានេះ (Join) (តែយកល្អមិនចាំបាច់ចុចក៏បាន ព្រោះថា File ដែលអ្នក Join វានឹងនៅក្នុងទីតាំងជាមួយ File *.001, *.002.. ដោយស្វ័យប្រវត្តិ )

  5. \Rightarrow ចុច Start
  6. រងចាំរហូតដល់ចប់ (complete) \Rightarrow OK
  7. ក្រោយពេល Finish ហើយនោះ អ្នកបើកទៅ Folder Video ដែលអ្នក Join នោះអ្នកនឹងឃើញ File មួយដែលមានទំហំស្មើនឹងទំហំ File​*.001, *.002.. បូកបញ្ចូលគ្នា ។
  8. ចុចក្រោយ អ្នកអាចបើកមើល (View) File នោះបាន ។ (ហើយអ្នកក៏អាចលុបចោលបំណែក File .001, *.002.. បាន )

Enjoy it…!!!