\spaceOutlookMicrosoft Outlook គឺជាកម្មវិធីមួយដែលមានមកស្វ័យប្រវត្តិនៅ ពេលដែលអ្នកតំឡើង Microsoft Office ចូលក្នុងកុំព្យូទ័ររបស់អ្នក ។ MS Outlook គឺមានប្រយោជន៍ណាស់សំរាប់អ្នកប្រើប្រាស់ Internet និង E-mail គ្រប់រូប មិនថាជា លក្ខណៈផ្ទាល់ខ្លួន ក្នុងស្ថាប័ន អង្គការ ក្រសួងនានា, MS Outlook អាចឲ្យយើង​ ផ្ទេរឯកសារ ពត៌មាន និងទិន្នន័យផ្សេងៗ​បានយ៉ាងងាយស្រួលផងដែរ ។ លើលពីនេះ យើងក៏អាចភ្ជាប់ Mail (Yahoo mail, G-mail…) របស់យើងដើម្បីប្រើប្រាស់ក្នុង MS Outlook បានផងដែរ ។

\space\spaceខាងក្រោមនេះគឺជារបៀបភ្ជាប់ ដើម្បីប្រើប្រាស់ Gmail នៅក្នុង Ms Outlook 2007 :

  1. ជាដំបូង Sign In ចូលក្នុង Gmail របស់អ្នកដើម្បី Enable POP3 Access

    \Rightarrow Options \Rightarrow Mail Settings \Rightarrow Forwarding and POP/IMAP

    \Rightarrow ចុច Save Change

  2. ដំណើរការកម្មវិធី MS Outlook (Start\RightarrowAll Program\RightarrowMicrosoft Office\RightarrowMicrosoft Office Outlook 2007)
  3. ចុច Tools Menu \Rightarrow Account Settings \Rightarrow New
  4. ធីក (check) ត្រង់ប្រអប់ Manual configure server settings or additional server type \Rightarrow Next \Rightarrow Internet E-mail \Rightarrow Next
  5. បំពេញទិន្នន័យ E-mail របស់អ្នក

    \Rightarrow Your Name: បំពេញឈ្មោះរបស់អ្នក
    \Rightarrow​ E-mail Address: បំពេញ​ អាសយដ្ឋាន E-mail របស់អ្នក
    \Rightarrow​​ Account type: POP3
    \Rightarrow​ Incoming mail sever: pop.gmail.com
    \Rightarrow​ Outgoing mail sever: smtp.gmail.com
    \Rightarrow​ User name : បំពេញឈ្មោះ ដែលនៅខាងមុខ E-mail ឬ ដាក់ E-mail ទាំងអស់ក៏បានដែរ (Ex: symonpum or symonpum@gmail.com )
    \Rightarrow​ Passwords : បំពេញ Passwords e-mail របស់អ្នក
    \bigstar​ ចុច​ More Settings
    \Rightarrow Outgoing Sever tab \Rightarrow ធីក (check) My outgoing sever (SMTP)…
    \Rightarrow Advance tab
    \longrightarrow Incoming sever (POP3) : 995
    \longrightarrow Check box : This sever is requires enscryptex connection (SSL)
    \longrightarrow Outgoing sever (SMTP) : 465
  6. \Rightarrow OK \Rightarrow Next \Rightarrow Finish
  7. បិទ (exit ) កម្មវិធី Outlook
  8. ដំនើរការកម្មវិធី Outlook ឡើងវិញ និងរងចាំរហូតដល់វា Automatic Import ទិន្នន័យពី Gmail របស់អ្នកអស់​ ។

ក្នុងករណីជំហានទី 8 មិនដំនើរការ Import ទិន្នន័យដោយស្វ័យប្រវត្តិទេ អ្នកចុច \Rightarrow​Tools\Rightarrow​Account Settings\Rightarrow​Repair\Rightarrow​Next និងរងចាំរហូត ដំនើរការចប់ \Rightarrow​ ចុច Close ជាការស្រេច ។

\bigstar ក្រោយពីបានធ្វើបែបនេះហើយនោះ ឲ្យតែភ្ជាប់ Internet នោះអ្នកអាចប្រើប្រាស់ MS Outlook នេះក្នុងការផ្ញើរ E-mail និង ទទួល E-mail បាន ។